(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានផលិតវីដេអូអប់រំថ្មីមួយទៀត ដែលពន្យល់អំពីវិធីការពារមនុស្សចាស់ និងមានជំងឺរុំារ៉ៃ ដែលជាមុខសញ្ញារងគ្រោះខ្លាំង នៃជំងឺកូវីដ១៩។
ដើម្បីការពារជំងឺកូវីដ១៩ ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច២ម៉ែត្រ ជៀសវាងទៅកន្លែងមានមនុស្សច្រើន ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត ឬទឹកអាល់កុល ខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ។
សមាជិកគ្រួសារទាំងអស់ ត្រូវតាមដានសុខភាព មនុស្សចាស់ជាប្រចាំ ដោយថែទាំងផ្តល់អាហារ ដល់មនុស្សចាស់ឲ្យបានត្រឹមត្រូវ និងសម្អាតសម្លៀកបំពាក់ ភួយក្នើយមនុស្សចាស់ជាប្រចាំ បើមានបញ្ហាសង្ស័យសុខាភាព សូមទាក់ទងទៅលេខ១១៥៕