(ភ្នំពេញ)៖ អំណោយជាសាប៊ូ និងនំស្រួយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ យកទៅផ្តល់ជូនកុមារកំព្រា កុមារគថ្លង់ និងកុមារក្រីក្រ នៅតាមចិញ្ចើមថ្នល់ ដែលកំពុងតែថែទាំ និងថែទាំជំនួសនៅតាមមណ្ឌល និងសហគមន៍ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។
លោកស្រី មុំ ចាន់ដានី តំណាងឲ្យកុមារកំព្រា កុមារគ-ថ្លង់ ក៏ដូចជាតំណាងឲ្យមណ្ឌលនានា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះលោក ឃួង ស្រេង ដែលបានឧបត្ថម្ភសាប៊ូដុំចំនួន ៥កេសធំ ស្មើនឹង៣៦០ដុំតូច, នំផ្អែមសុខភាពលីលី ចំនួន៦០កេស, និងនំស្រួយចំនួន ៤០ថង់ធំ គឺក្នុង១ថង់ធំ មានចំនួន១០០កញ្ចប់ ជូនដល់កុមារកំព្រា កុមារគ-ថ្លង់ និងកុមារក្រីក្រ ដែលកំពុងជួបការខ្វះខាតនាពេលនេះ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់លោក ឃួង ស្រេង ទោះជាលោកមានការរវល់ និងមមាញឹកយ៉ាងណា ក៏មិនភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកុមារកំព្រាកុមារគ-ថ្លង់ និងកុមារក្រីក្រឡើយ។
អំណោយទាំងនោះ ត្រូវបានយកទៅជូន បន្តទៅដល់មណ្ឌលគ្រួសារថ្មី គ-ថ្លង់ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន៥០កេសធំ និងសាប៊ូដុំលាងដៃ ចំនួន២កេសធំ ស្មើ១៤៤ដុំតូច, មណ្ឌលកុមារកំព្រាភ្នំពេញថ្មីនំផ្អែមលីលី ចំនួន២០កេះ សាប៊ូដុំលាងដៃចំនួន១កេះធំ ស្មើ៧២ដុំតូច។
ដោយឡែក មជ្ឈមណ្ឌលកូលាបទី៤ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន២០កេសធំ, សាប៊ូដុំលាងដៃចំនួន១កេសធំ ស្មើ៧២ដុំតូច និងមណ្ឌលកុមារ កំព្រា (KKEV) ទទួលបាននំផ្អែមសុខភាព នំស្រួយលីលី ចំនួន១០កេសធំ និងសាប៊ូដុំលាងដៃចំនួន១កេសធំ ស្មើ៧២ដុំតូចផងដែរ៕