(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ សន្និសីទព័ត៌មានដែលរៀបចំប្រចាំថ្ងៃ ស្តីពីលទ្ធនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានប្រកាសលើកពេលទៀតហើយ (ផ្អាកមួយថ្ងៃទៀត), ប៉ុន្តែនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ស្អែកនេះនឹងបន្តធម្មតា នេះបើយោងតាមមន្រ្តីនគរបាល នៃក្រសួងមហាផ្ទៃថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ (ថ្ងៃទី០៧ និងទី០៨ ផ្អាក) អគ្គស្នងការដ្ឋាននគរបាលជាតិ តែតែងរៀបចំសន្និសីទកាសែត រៀងរាល់ថ្ងៃម៉ោង៥ល្ងាច ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ហាញពីលទ្ធនៃការអនុវត្តច្បាប់ និងអនុញ្ញាតឲ្យអ្នកសារព័ត៌មានសាកសួរនូវចម្ងល់របស់ខ្លួន ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ៕