Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតចិនប្រកាសថា វ៉ាក់សាំងពិសេសមួយរបស់ចិនសម្រាប់ជំងឺ COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២ហើយ (Video inside)

14-04-2020 22:39

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19 បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយក៏ត្រូវបាន WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ។

ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថាន វិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ ព្យាបាលជំងឺលើកទី២»