(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៦ចំណុច ដល់មេដឹកនាំអាស៊ាន ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការបង្កើត «មូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹង ជំងឺកូវី១៩» (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៥ចំណុច ដល់មេដឹកនាំអាស៊ានបូកបី ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគកូវីដ១៩ និងផលប៉ះពាល់ (ចុចអាន)
៤៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ «ខ្ញុំជាប់រវល់ចូលរួមជាមួយកិច្ចការទប់ស្កាត់ជំងឺកូវីដ១៩ ខ្ញុំគ្មានពេលទំនេរដើម្បីឆ្លើយតបជាមួយក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយញុះញង់ថា យួនចាប់ខ្លួនខ្ញុំនោះទេ» (ចុចអាន)
៥៖ ថ្ងៃនេះដំណឹងល្អណាស់៖ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់១៤ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងថ្មីទេ (ចុចអាន)
៦៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងនគរបាលទាំងអស់ត្រៀមលក្ខណៈ អនុវត្តបទបញ្ជាក្នុងការគ្រប់គ្រងប្រទេសគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ជំងឺ COVID-19 (ចុចអាន)
៧៖ ក្រសួងការបរទេសកម្ពុជា ថ្លែងអំណរគុណចំពោះសារជូនពររបស់សហរដ្ឋអាមេរិក ដែលផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជូនពរឲ្យអាមេរិកប្រយុទ្ធប្រឆាំងឈ្នះជំងឺកូវីដ (ចុចអាន)
៨៖ អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា រោងចក្រនៅទូទាំងប្រទេសបានបន្តបើកដំណើរការធម្មតា មានកម្មករជាង៩៥% មកធ្វើការ (ចុចអាន)
៩៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៥-១៧ ខែមេសាភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅច្រើន សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (ចុចអាន)
១០៖ ក្រសួងធនធានទឹក៖ នៅឆ្នាំ២០២០នេះ អាចមានព្យុះកើតឡើងពី២៤-២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជះឥទ្ធិពលដល់កម្ពុជា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចិនអនុញ្ញាតឲ្យសាកល្បង វ៉ាក់សាំងប្រឆាំង COVID-19 ចំនួនពីរប្រភេទទៅលើមនុស្ស (ចុចអាន)
២៖ នាយករដ្ឋមន្ត្រីឥណ្ឌា បន្ត «បិទប្រទេស» រហូតដល់ថ្ងៃទី៣ ខែឧសភា ខណៈអ្នកឆ្លង COVID-19 កើនលើស ១០,០០០នាក់ (ចុចអាន)
៣៖ ប្រធាន WHO ស្នើអាស៊ានបូក៣ ចែករំលែកបទពិសោធន៍ ការទប់ស្កាត់កូវីដ១៩ ទៅកាន់ពិភពលោក (ចុចអាន)
៤៖ សន្យាថាថ្ងៃល្អ នឹងមកដល់ឆាប់ៗ! លោក ម៉ាក្រុង ប្រកាសបន្ត «បិទប្រទេសបារាំង» រហូតដល់ថ្ងៃទី១១ ខែឧសភា (ចុចអាន)
៥៖ WHO: ការឆ្លង COVID-19 នៅអាស៊ានបូក៣ មានកម្រិតទាប ធៀបនឹងការឆ្លងលើពិភពលោកទាំងមូល (ចុចអាន)
៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៣៤នាក់ថ្មី និងម្នាក់ទៀតស្លាប់, ករណីឆ្លងសរុប២,៦១៣នាក់ និងស្លាប់សរុប៤១នាក់ (ចុចអាន)
៧៖ លោក អាបេ ស៊ីនហ្សូ៖ ជប៉ុននឹងផ្តល់ការគាំទ្រ លើវិស័យធំៗចំនួន៣ ជាមួយអាស៊ានក្នុងវិបត្តិ (ចុចអាន)
៨៖ អូស្ត្រាលី អាចនឹងបន្តអនុវត្តវិធានការរឹតត្បិត ជាច្រើនសប្តាហ៍ទៀត ដើម្បីទប់ស្កាត់ COVID-19 (ចុចអាន)
៩៖ អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង ធ្លាក់ចុះទាបពីរថ្ងៃជាប់ៗគ្នា ខណៈអ្នកជាសះស្បើយវិញបន្តកើនឡើង (ចុចអាន)
១០៖ កូរ៉េខាងជើងបាញ់សាកល្បងអាវុធទៀតហើយ ដែលកូរ៉េខាងត្បូងជឿជាក់ថា ជាមីស៊ីលកម្ទេចនាវាចម្បាំង (ចុចអាន)
១១៖ អាមេរិកកំពុងរៀបចំផែនការបើកសេដ្ឋកិច្ចឡើងវិញ ខណៈអត្រាអ្នកស្លាប់ដោយសារ COVID-19 នៅបន្តយ៉ាងតិច ១,៥០០នាក់ក្នុងមួយថ្ងៃ (ចុចអាន)
១២៖ នាយករដ្ឋមន្ត្រីអង់គ្លេស តេស្ដ «អវិជ្ជមាន» COVID-19 ក្រោយចេញពីមន្ទីរពេទ្យ (ចុចអាន)
១៣៖ លោក ដូណាល់ ត្រាំ គ្មានបំណងបណ្តេញមន្ត្រីជំនាញសុខាភិបាលជាន់ខ្ពស់ លោក Anthony Fauci ចេញពីតំណែងឡើយ (ចុចអាន)
១៤៖ អ៉ីតាលីមើលឃើញអត្រាឆ្លងថ្មីៗនៃ COVID-19 ធ្លាក់ចុះបន្តិច ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែកើនឡើង (ចុចអាន)
១៥៖ ព្យុះកំណាចវាយប្រហារភាគខាងត្បូងអាមេរិក ផ្តាច់ជីវិតមនុស្សកើនដល់ ជាង៣០នាក់! (ចុចអាន)
១៦៖ សម្រាប់អ្នកដែលមិនខ្លាចឆ្លង COVID-19 គឺមានតែធ្វើបែបនេះឯង, នេះជាវិធីមួយនៅឥណ្ឌូណេស៊ី ដើម្បីរារាំងអ្នកដើរយប់ៗ (ចុចអាន)
១៧៖ តួកគីត្រៀមដោះលែង អ្នកទោសរាប់ម៉ឺននាក់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់់ការឆ្លងជំងឺ COVID-19 (ចុចអាន)
១៨៖ លោក ដូណាល់ ត្រាំ ទាត់ចោលការរិះគន់លើចំណាត់ការទប់ទល់ COVID-19 ហើយថាលោកមានអំណាចពេញលេញ ក្នុងនាមជាប្រធានាធិបតីអាមេរិក (ចុចអាន)