(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងមន្រ្តីក្រោមឱវាទ សូមចូលរួមមរណទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ត្រី ជៀម ចាន់សុខា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានចាត់ទុក មរណភាពរបស់ឧត្តមសេនីយ៍ត្រី ជៀម ចាន់សុខា គឺជាការបាត់បង់ស្វាមីដ៏ឧត្តុងឧត្តម បិតា ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតរបស់ក្រុមគ្រួសារ ហេីយគឺការបាត់បង់នូវមន្រ្តីមួយរូប ដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមចំណែកក្នុងការងារបម្រេីជាតិមាតុភូមិ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះដែរ ឧត្តមសេនីយ៍ ទោ លឹម តុងហួត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី គោរាគទេវី ជួយឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ ត្រី ជៀម ចាន់សុខា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕