អាស៊ានបូកបីពិសេស ចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំអាស៊ានពិសេសស្តីពីជំងឺកូវីដ១៩ (Video inside)
14-04-2020 19:38
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ានពិសេស ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ មេដឹកនាំអាស៊ានទាំង១០ បានបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាមរយៈ Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើង ដោយជំងឺកូវីដ១៩ ជាមួយនឹង មេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។
ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានបូក៣ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាចេញសេចក្តីប្រកាសពិសេសមួយបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេស៖