(ភ្នំពេញ)៖ ក្រុមហ៊ុន BMW Asia និងក្រុមហ៊ុន HGB Group នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសអំពីវត្តមាននៃរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង ដែលជាម៉ូដែលរថយន្តស្ព័រដ៏ទំនើបបំផុត និងមានលក្ខណៈពិសេសប្លែក ដាច់ពីរថយន្តផ្សេងៗទាំងអស់។
ទន្ទឹងនេះ ក្រុមហ៊ុនក៏បានប្រកាសចេញនូវរថយន្ត BMW X6 ស៊េរីថ្មីសន្លាង ដែលជាម៉ូដែលរថយន្ត ដ៏ទំនើបប្រកបដោយភាពច្នៃប្រឌិតថ្មី និងយកលំនាំដ៏ពិសេស ប្លែកអស្ចារ្យរបស់គ្រួសារ រថយន្តប្រភេទ Sports Activity Coupe (SAC)។
*ទី១៖ BMW 8 Series Gran Coupe
* ការរចនារូបរាងខាងក្រៅ៖ រូបរាងស្ព័រដ៏ល្អប្រណីត និងគួរឲ្យទាក់ទាញ, រចនាបថដោយបានច្របាច់បញ្ចូលគ្នា នូវខ្សែបន្ទាត់ដ៏ច្បាស់ និងផ្ទៃរាងធំទូលាយ ដែលមើល ទៅហាក់ដូចជា នៅតាមខ្សែអំបោះតែមួយ ស្របតាមនិមិត្តសញ្ញាថ្មីនៃម៉ាក BMW នេះ បានធ្វើឲ្យរូបរាងខាងក្រៅរបស់រថយន្ត BMW 8 Series Gran Coupe កាន់តែ មានសោភ័ណភាពប្លែកអស្ចារ្យ ទាំងភាពស្វាហាប់ និងភាពប្រណីតកម្រិតខ្ពស់បំផុតផងដែរ។
ការរចនាផ្នែកចំហៀងសងខាង និងផ្នែកខាងក្រោយ រថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ ក៏បានធ្វើឲ្យរថយន្តនេះ កាន់តែមានភាពពិសេសខុស ប្លែក លើសពីរថយន្ត 8 Series ផ្សេងៗទៀត នៅក្នុងត្រកូលតែមួយផងដែរ។ ដោយសារតែស៊ុមកញ្ចក់ខាងមុខធំ មានរាងខ្ពស់បន្តិច ទើបខ្សែដំបូលរបស់រថយន្តនេះ ក៏ត្រូវបានដំឡើង ឲ្យខ្ពស់បន្តិចពោល គឺរហូតទៅដល់កៅអីខាងមុខ ធ្វើឲ្យបរិវេណផ្នែកខាងលើ របស់អ្នកបើកបរទាំងខាងមុខ និងខាងក្រោយ គឺមានភាពទូលាយជាមុន។
* ចង្កៀងឡាហ្សែខាងមុខ របស់ BMW មានលក្ខណៈស្ដង់ដារដ៏មានឥទ្ធិពល, ចង្កៀងមុខភ្លោះតូចច្រឡឹង ដ៏ស្រស់ស្អាតមានបំពាក់ខិតទៅខាងលើបន្តិច ហើយបាន រំលេចចេញនូវរូបរាងដ៏ស្រស់ស្អាត នៃម៉ាកសញ្ញារបស់រថយន្តស៊េរីថ្មី សន្លាងនេះ អមជាមួយនឹងអំពូល LED ដែលបញ្ចេញពន្លឺភ្លើង សម្រាប់ការបើកបរ ពេលថ្ងៃ និងមុខងារ ចង្កៀងជះពន្លឺភ្លើងទាប/ខ្ពស់ ចេញអំពូលភ្លើងទាំងសងខាង។
លើសពីនេះទៅទៀត រថយន្តនេះ ក៏មានបំពាក់មកជាមួយនូវចង្កៀងឡាហ្សែ BMW ស្ដង់ដារ ដែលមានភ្លើងភ្លឺប្រែប្រួល ទៅតាមផ្លូវថ្នល់ និងមុខងារជះពន្លឺច្បាស់ល្អ រហូតដល់ទៅចម្ងាយប្រមាណ៦០០ម៉ែត្រពីរថយន្ត។ ពិសេសជាងនេះ ទៅទៀតនោះ អំពូលភ្លើងពណ៌ខៀវ ដែលនៅខាងក្នុងចង្កៀងភ្លោះទាំងសងខាង បានឆ្លុះបញ្ចាំង ពីបច្ចេកវិទ្យាភ្លើងបំភ្លឺ ទំនើបចុងក្រោយបំផុតផងដែរ។
* ដំបូលធំទូលាយ និងស្ទាយខាងក្រោយប្លែក ពិសេសដាច់គេអមជាមួយនឹងផ្ទាំងកញ្ចក់ដ៏ស្រស់ស្អាត, ចំណុចដ៏ពិសេស របស់រថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ គឺវាមានដំបូលកញ្ចក់ដ៏ធំទូលាយ ដែលជាកញ្ចក់មានលក្ខណៈពិសេសប្លែកពីរថយន្តស៊េរីផ្សេងទៀត។ ដំបូលកញ្ចក់នេះ គឺជាទម្រង់ផ្ទាំង កញ្ចក់វែងលាតសន្ធឹងចាប់ពីកញ្ចក់ខាងមុខ រហូតដល់បង្អួចខាងក្រោយ។
ផ្នែកខាងមុខ នៃដំបូលរថយន្តនេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធអេឡិចត្រូនិច ដែលអ្នកបើកបរអាចបើក និងបិទដំបូលនោះ ដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង ឬចុចកុងតាក់បញ្ជាពីចម្ងាយតែប៉ុណ្ណោះ។ ផ្នែកខាងក្នុង និង ឧបករណ៍ កាប៊ីន ប្រអប់បញ្ជា និងស៊ុមទ្វារ មានស្រោបខ្សែវែងចេញរាងគួរទាក់ទាញ។
អេក្រង់បញ្ជា និងផ្ទៃទ្វារខាងក្នុងរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាងនេះ គឺមានដេរភ្ជាប់ទៅដោយ ក្រណាត់ស្បែកទៅតាមស្ដង់ដារ។ ផ្ទៃស្រោបប្រព័ន្ធខ្យល់ ចេញចូលចំហៀងព័ទ្ធជុំវិញ ហើយរុំព័ទ្ធដៃទ្វាររថយន្ត ក៏បានធ្វើឲ្យរថយន្តនេះ មានលក្ខណៈជាឯកសណ្ឋានភាពផងដែរ ដោយធ្វើឲ្យដៃទ្វារ រថយន្តមានលក្ខណៈល្អស្អាត។
* កម្រិតភាពទូលាយ និង ផាសុកភាពដែលជាស្ដង់ដារថ្មីមួយ សម្រាប់រថយន្ត BMW Coupe, ដោយបានពង្រីកប្រវែងគម្លាតកង់មុខ-ក្រោយបន្ថែម ២០១ មីលីម៉ែត្រ ទៅលើរថយន្ត BMW 8 Series Coupe ស៊េរីថ្មីសន្លាងនេះ និងបរិវេណទ្វារធំជាងមុននេះ ធ្វើឲ្យអ្នកអង្គុយខាងក្រោយ ទទួលបានអារម្មណ៍រីករាយ ជាមួយនឹងកន្លែងដាក់ជើងទូលាយ ក្នុងរថយន្ត BMW coupe នេះ ហើយអាចចេញ និងចូលក្នុងរថយន្ត កាន់តែមានភាពងាយស្រួល ថែមមួយកម្រិតទៀត។
* ឧបករណ៍ស្ដង់ដារខ្ពស់បង្កើនភាពប្រណីត និងផាសុកភាព, វាមានកន្លែងដាក់កែវចំនួនពីរ មានរន្ធដោតភ្លើង 12V មានរន្ធដោត USB និងកន្លែងសាកថ្មទូរស័ព្ទ ឥតប្រើខ្សែសម្រាប់ស្មាតហ្វូនដែលបំពាក់ជាប់នឹងប្រអប់បញ្ជា។ រន្ធដោតភ្លើង និងរន្ធ USB ក៏មានបំពាក់នៅក្រោមកន្លែងដាក់ដៃ និងនៅផ្នែកខាងក្រោយផងដែរ។ រថយន្ត BMW 8 Series Gran Coupe ក៏មានបំពាក់បច្ចេកទេសបិទទ្វារស្រាលៗប្រកបដោយស្ដង់ដារផងដែរ។
កូនសោរថយន្ត BMW ដែលមានឈ្មោះថា BMW Display Key ក៏មានមកជាលក្ខណៈស្តង់ដារ ដែលវាអាចបង្ហាញប្រាប់អ្នក បើកបរអំពីបរិមាណសាំង នៅសល់ក្នុងរថយន្ត ព្រមទាំងព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងសេវានៅលើផ្ទាំង បង្ហាញរបស់កូនសោនោះ លើសពីនេះ វាក៏អាចប្រាប់អ្នកបើកបរ ថាតើទ្វារ និងបង្អួចរថយន្តត្រូវបានបិទ និងចាក់សោត្រឹមត្រូវហើយ ឬនៅផងដែរ។
មុខងារដ៏ស្ដង់ដារមួយចំនួនទៀត មានដូចជា តាបឡូបង្ហាញរស់រវើករបស់ BMW ដែលមានរួមបញ្ចូលនូវអេក្រង់ឌីជីថលសុទ្ធ រួមជាមួយនឹងប៊ូតុងបញ្ជា និងផ្ទាំងអេក្រង់ បញ្ជាជាច្រើនទៀត ព្រមទាំងមានប្រព័ន្ធប្រាប់ទិស និងប្រព័ន្ធចាក់ភ្លេង Hard-Drive ដែលមានអង្គចងចាំទំហំ២០GB ទៀតផង។ ប្រព័ន្ធសំឡេងម៉ាក Harman Kardon កម្លាំង៤៦៤វ៉ាត់ និងស្ពីខ័រចំនួន១៦គ្រាប់។ ប្រព័ន្ធបញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិទាំងបួនទីតាំង និងកញ្ចក់អាចការពារពន្លឺព្រះអាទិត្យ សម្រាប់បង្អួចចំហៀង និងបង្អួចក្រោយ មានផ្ដល់ជូនយ៉ាងពិសេស។
* ម៉ាស៊ីនស៊ីឡាំង៦ (V6) ថ្មី, ម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ ប្រើបច្ចេកវិទ្យាបច្ចេកវិទ្យាធឺបូ TwinPower មានទម្ងន់ស្រាលជាងម៉ាស៊ីន ជំនាន់មុនចំនួន៦គីឡូក្រាម ហើយវាអាចបញ្ចេញកម្លាំង រហូតដល់៣៤០សេះ។ រថយន្ត BMW 840i Gran Coupe ស៊េរីថ្មីនេះ ចំណាយពេលត្រឹមតែ៥.២វិនាទីប៉ុណ្ណោះ ក្នុងការបង្កើនល្បឿន ពី០ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង។ ម៉ាស៊ីនថ្មីនេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាចង្កឹះលេខ ចុងក្រោយស៊េរី Steptronic Sport ប្រាំបីលេខ ដែលមានដងចង្កឹះ លេខវែង និងទូលាយ ជួយកាត់បន្ថយការស៊ីប្រេង និងធ្វើឲ្យល្បឿនម៉ាស៊ីនកាន់តែធូរ ជាពិសេសនៅពេលកាច់ទៅលេខខ្ពស់។
* ប្រព័ន្ធចង្កូតសកម្ម (Integral Active Steering) បន្ថែមភាពស្ទុះ និងលំនឹង, ប្រព័ន្ធចង្កូតសកម្ម ដែលបានភ្ជាប់មកជាមួយតាមលក្ខណៈស្ដង់ដារ នៅក្នុងរថយន្ត BMW 840i Gran Coupe ធ្វើឲ្យការគ្រប់គ្រងរថយន្តនេះ កាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត បង្កើនភាពស្ទុះនៅពេលបើកបរក្នុងល្បឿនមធ្យម ហើយអាចជួយ សម្រួលដល់អ្នកបើកបរក្នុងការប្ដូរគន្លង និងបត់ផ្លូវកោងក្នុងល្បឿនលឿនប្រកបដោយលំនឹង និងទំនុកចិត្តរបស់រថយន្តនេះតែម្ដង។ បន្ថែមពីនេះ កង់ក្រោយ គឺមានលក្ខណៈខុសៗគ្នា ទៅតាមល្បឿនរបស់រថយន្ត ការបត់ក្នុងទិសដៅផ្ទុយពីកង់ខាងមុខ ក្នុងល្បឿនរហូតដល់ ៧២គីឡូម៉ែត្រក្នុង១ម៉ោង ហើយនៅក្នុងទិសតែមួយ ក្នុងល្បឿនលឿន។
* មុខងារជំនួយការចត និងមុខងារជំនួយបើកថយក្រោយ, អ្នកបើកបររថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង ក៏ទទួលបាននូវមុខងារជំនួយជាច្រើន នៅពេលចត និងនៅពេលប្ដូរទិសដៅផងដែរ។ ក្នុងអំឡុងពេលបើកចូលចត ប្រព័ន្ធ PDC នឹងគ្រប់គ្រងលើល្បឿនហ្គ៊ែរ ហ្វ្រាំង និងចង្កូតក៏ដូចជាការប្ដូរហ្គ៊ែរផងដែរ។ ប្រព័ន្ធនេះ ក៏អាចប្រើប្រាស់ដើម្បីបើកចេញ ពីកន្លែងចតត្រង់ដោយស្វ័យប្រវត្តិផងដែរ។ បន្ថែមពីនេះ ក៏មានមុខងារជំនួយបើកថយក្រោយ ដែលអាចជួយអ្នកបើកបរ នៅពេលបើកចេញពីកន្លែងចត និងផ្លាស់ទីក្នុងស្ថានភាពផ្លូវចង្អៀត។
២៖ BMW X6
* ប្រព័ន្ធសមាមាត្របែបឌីណាមិចដែលបង្កើនលក្ខណៈពិសេសបែបរថយន្តស្ព័រ, រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះ រចនាឡើងដោយបានពង្រីកតួចំហៀងផ្នែក ខាងក្រោយប្រវែង២៦មីលីម៉ែត្រ វែងជាម៉ូដែលមុនៗ (កើនដល់ ៤៩៣៥ មីលីម៉ែត្រ) និងបានពង្រីកទំហំទទឹងប្រវែង១៥មីលីម៉ែត្រ (កើនដល់២០០៤ មីលីម៉ែត្រ) បន្ថែមទៀត ចំណែកកម្ពស់របស់រថយន្តស៊េរីថ្មីនេះ គឺទាបជាងរថយន្តម៉ូដែលមុនៗ ៦មីលីម៉ែត្រ (១៦៩៦ មីលីម៉ែត្រ) ហើយមិនត្រឹមតែប៉ុណ្ណោះ រថយន្ត BMW X6 នេះក៏បានរចនា ដោយគួបផ្សំប្រព័ន្ធសមាមាត្របែបឌីណាមិច (dynamically stretched proportions) ជាមួយនឹងរូបរាងដ៏រឹងមាំ យ៉ាងល្អប្រណីតផងដែរ។
ចំណែកឯប្រវែងគម្លាតកង់មុខ-ក្រោយ របស់រថយន្តនេះវិញ ក៏ត្រូវបានពង្រីកប្រវែង៤២មីលីម៉ែត្រ ដែលពេលនេះ មានប្រវែង២៩៧៥មីលីម៉ែត្រ។ ចំណុចគួរឲ្យទាក់ទាញ ខ្លាំងបំផុតមួយទៀត របស់រថយន្តនេះ គឺនៅផ្នែកខាងមុខរថយន្ត ដោយមានប៉ាណាខាងមុខរថយន្ត BMW មានទំហំធំ និងស្រោបស៊ុមតែមួយ ហើយគែមខាងក្រៅ នៃប៉ាណាខាងមុខនេះ បានរចនាឲ្យលយចេញចំហៀង រហូតទៅក្បែរនឹងចង្កៀងមុខ យ៉ាងប្រណីតជាទីបំផុត។
ប្រសិនបើនិយាយអំពីចង្កៀងឡាហ្សែ LED របស់រថយន្តនេះវិញ គឺថាចង្កៀងឡាហ្សែរបស់រថយន្ត BMW ដែលអាចជះពន្លឺមើលបានឆ្ងាយនេះ បានបំពាក់ទៅ ដោយមុខងារ ជះពន្លឺខ្ពស់មិនចាំងភ្នែកកម្រិតបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយចង្កៀងរថយន្តនេះ អាចជះពន្លឺបានរហូតទៅដល់ចម្ងាយ៥០០ ម៉ែត្រឯណោះ។
* ផ្នែកខាងក្នុងរថយន្ត៖ បរិយាកាសបែបរថយន្តស្ព័រដ៏ល្អឯក, ទីតាំងរបស់អ្នកបើកបរនៅក្នុងរថយន្តនេះ បានរៀបចំ និងរចនាឡើងដោយបំពាក់ ទៅដោយកុងតាក់ បញ្ជាពេញលេញ ដែលការបំពាក់ឈុតបញ្ជាទាំងនេះ ជួយធ្វើឲ្យអ្នកបើកបរអាចផ្ដោត ការយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកបរ។ លើសពីនេះទៅទៀត ផ្នែកខាងក្នុង នៃរថយន្ត BMW X6 ស៊េរីថ្មីនេះ ក៏មានបំពាក់ទៅដោយពូក Vernasca យ៉ាងល្អប្រណីត កម្រិតស្តង់ដារខ្ពស់ផងដែរ។
មិនតែប៉ុណ្ណោះ រថយន្តស៊េរីទំនើបចុងក្រោយនេះ ក៏មានបំពាក់នូវកុងតាក់បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិបួនទីតាំង កន្លែងដាក់កែវឲ្យក្តៅ ដំបូលកញ្ចក់អាចមើល ទេសភាពបាន ព្រមទាំងកញ្ចប់ទឹកអប់ក្នុងរថយន្តដ៏ល្អឯកទៅតាមស្ដង់ដារកំណត់ផងដែរ។
* កម្លាំងម៉ាស៊ីនខ្លាំង ចាប់តាំងតែពីពេលបញ្ឆេះម៉ាស៊ីនភ្លាម, រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះ បានបំពាក់ម៉ាស៊ីនសាំងបច្ចេកវិទ្យាចុងក្រោយ ពោលគឺម៉ាស៊ីនសាំង ប្រាំមួយស៊ីឡាំង (straight-six petrol unit) ដោយមានកម្លាំង៣៤០សេះ។ រថយន្តនេះ មានប្រអប់លេខ Steptronic 8 លេខ ហើយប្រព័ន្ធបើកកង់ទាំងអស់ (AWD)
ដ៏ឆ្លាតវៃជួយបង្កើនកម្លាំងកន្ត្រាក់បន្ថែមទៀត ដើម្បីឲ្យរថយន្តនេះ កាន់តែមានសន្ទុះខ្លាំងជាងមុន ភាពរហ័សរហួន និងលំនឹងតាមទិសដៅបើកបរ។
ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត នៃប្រព័ន្ធ BMW xDrive បានបែងចែកកម្លាំងរមួលរថយន្តទៅកាន់កង់មុខ និងកង់ក្រោយដែលអាចប្រែប្រួល និងស្របតាមស្ថានភាព ផ្លូវជាក់ស្ដែង ហើយមានតែរថយន្តនេះប៉ុណ្ណោះ ដែលមានលក្ខណៈកាន់តែពិសេសច្បាស់លាស់ និងអាចរក្សាល្បឿនដ៏អស្ចារ្យបែបនេះបាន។
* ប្រព័ន្ធជំនួយការបើកបរច្នៃប្រឌិតថ្មីផ្ដល់ជូននូវមុខងារថ្មីៗជាច្រើន, លក្ខណៈបច្ចេកទេសស្ដង់ដារសម្រាប់រថយន្ត BMW X6 ស៊េរីថ្មីសន្លាងនេះ រួមមាន ប្រព័ន្ធគ្រប់គ្រង ល្បឿន (Cruise Control) ជាមួយនឹងមុខងារហ្វ្រាំង និងប្រព័ន្ធបញ្ជូនសញ្ញាព្រមានការបុក និងអ្នកថ្មើរជើង ជាមួយប្រព័ន្ធជំនួយការចាប់ហ្រ្វាំង (City Braking) ដែលផ្ដល់សញ្ញាឲ្យអ្នកបើកបរ បានដឹងនៅពេលរថយន្តចាប់បានថា មានអ្នកជិះកង់នៅខាងមុខ។
ប្រព័ន្ធគ្រប់គ្រងល្បឿនសកម្ម (Cruise Control Active) ដែលមានមុខងារឈប់ & ទៅ (Stop & Go) ក៏ជាជម្រើសមុខងារ សម្រាប់រថយន្តនេះផងដែរ។ ប្រព័ន្ធជំនួយ បើកថយក្រោយ (Reversing Assistant) ដែលជួយអ្នកបើកបរ នៅពេលចេញពីកន្លែងចតរថយន្ត និងបើកចេញពីកន្លែងដែលចង្អៀត ដែលបង្ហាញអំពីជំហានថ្មី មួយទៀត នៃការបើកបរដោយស្វ័យប្រវត្តិ។
ដើម្បីដឹងកាន់តែច្បាស់អំពីរថយន្ត BMW 8 Series Gran Coupe ស៊េរីថ្មីសន្លាង និងរថយន្ត BMW X6 ស៊េរីថ្មីសន្លាង អាចមកទស្សនា និងស្វែងយល់បន្ថែម នៅក្នុង អគារតាំងបង្ហាញ របស់ក្រុមហ៊ុន HGB Group ដែលកំពុងមានដាក់តាំងរថយន្តនេះផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងលេខ ០៧៨ ៩០ ៩០ ៩០ ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕