Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាសម្រេច ចោទប្រកាន់យុវជន ដែលគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន ពីបទ «គំរាមសម្លាប់ និងប្រមាថ»

08-01-2016 15:29

(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចចោទប្រកាន់ យុវជនម្នាក់ដែលគំរាមស្លាប់ សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គម Facebook ចំនួន២ករណី ក្នុងនោះរួមមានបទប្រមាថ និងបទគំរាមសម្លាប់។

យុវជនម្នាក់នេះមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុកហើយបញ្ជូន មកសាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់ Fresh News យ៉ាងខ្លីតាមទូរស័ព្ទ បន្ទាប់ពីសួរចម្លើងលើជនសង្ស័យខាងលើនេះ លោក សៀង សុខ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសួរចម្លើយចប់ហើយ យើងបានចោទប្រកាន់គាត់ តាមមាត្រា៥០២ និង២៣៣នៃច្បាប់ ព្រហ្មទណ្ឌ»៕