(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារពីការចម្លងជំងឺកូវីដ១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោលទាំងឡាយ ក៏ដូចជាអ្នកគ្រប់គ្រង បុគ្គលិក កីឡាករវាយកូនគោល ត្រូវអនុវត្តតាមការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ព្រមទាំងបានណែនាំ នូវវិធានការមួយចំនួនបន្ថែមផងដែរ។
វិធានការបន្ថែមទាំងនោះរួមមាន៖
* មិនត្រូវរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនគោលណាមួយឡើយ។
* រាល់ការលេង មិនអនុញ្ញាតឱ្យលេងលើសពី ៤នាក់ ក្នុងមួយក្រុមៗ និងអាចយកបុគ្គលិកបានតែម្នាក់ប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ និងមិនអាចប្រើប្រាស់ ឬប៉ះពាល់ឧបករណ៍សម្ភារៈក្រៅពីរបស់ផ្ទាល់ខ្លួនឡើយ។
* ត្រូវមានកន្លែនសមរម្យ ដើម្បីត្រួតពិនិត្យកម្ដៅបុគ្គលិកបម្រើការ និងកីឡាករ មុនអនុញ្ញាតឱ្យចូលលេង។
* តម្រូវឱ្យមានឡានកូនគោលមួយសម្រាប់កីឡាករម្នាក់ និងបុគ្គលិកម្នាក់ឈរនៅខាងក្រោយ។
* ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវសម្អាតសម្ភារៈឧបករណ៍លេងទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុនពេល ក្នុងពេល និងក្រោយពេលប្រើប្រាស់ ដើម្បីសម្អាតមេរោគ និងហាមចាប់ដៃស្វាគមន៍ ជំនួសដោយការលើកដៃសំពះគ្នាទៅវិញទៅមក។
* ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងត្រួតពិនិត្យលាងដៃសម្អាតដោយទឹកអាល់កុលលើសម្ភារៈទាំងអស់របស់ខ្លួន មុនពេលដាក់ចូលទៅក្នុងឡានវាយកូនគោល៕
ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖