(ភ្នំពេញ)៖ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតផ្លូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការ ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

នៅក្នុងការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះក្រសួងការបរទេសសហរដ្ឋអាមេរិក ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។

ក្រសួងការបរទេសកម្ពុជា ក៏សូមជូនពរដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក សូមទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជម្ងឺ រាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺនេះ ខណៈពេលដែលប្រជាជាតិប្រទេសទាំងពីរ និងប្រទេសដទៃទៀតនៅលើសកលលោក កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចពិភពលោក៕

ខាងក្រោមនេះជាការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះក្រសួងការបរទេសសហរដ្ឋអាមេរិក៖