(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិលំដាប់កំពូលនៅកម្ពុជាចាប់ផ្តើមទទួលនិស្សិតឱ្យចូលរៀនកម្មវិធីសិក្សានារដូវក្តៅ (Summer Class) ឆ្នាំសិក្សាថ្មី២០២០-២០២១។
ដោយផ្តល់អាទិភាពសំខាន់ទៅលើសុខភាព សុវត្ថិភាព និងការសិក្សារបស់និស្សិត និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ព្រមទាំងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសិក្សានារដូវក្តៅនេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ិនធឺណេត (online classes) ។
កម្មវិធីសិក្សានេះមានគោលបំណងជួយសម្រួលដល់សិស្សានុសិស្សមួយចំនួនដែលមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ក៏ដូចជាសិស្សានុសិស្សដែលមិនចង់ខាតបង់ពេលវេលាសិក្សាដោយការអាក់ខានទៅសិក្សានៅបរទេសដោយសារការរីករាតត្បាតនៃជំងឺ COVID-19 ។
អ្វីដែលពិសេសជាងនេះទៅទៀតគឺគ្រប់មុខវិជ្ជាដែលនិស្សិតបានបញ្ចប់នៅ AUPP អាចផ្ទេរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់ខាតពេលវេលារៀនលើមុខវិជ្ជាដដែលឡើងវិញ ។
AUPP ចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ និស្សិតជាតិ និង អន្តរជាតិនឹងទទួលបានការអប់រំតាមស្តង់ដារអប់រំអាមេរិក ប្រកបដោយគុណភាពខ្ពស់ ដោយពុំចាំបាច់ត្រូវទៅសិក្សានៅ
សហរដ្ឋអាមេរិក និង ចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ ។ ពេលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រទ្វេរ គឺមួយចេញដោយសាកលវិទ្យាល័យដៃគូររបស់យើងនៅអាមេរិក និងមួយទៀតចេញដោយសាកលវិទ្យាល័យ AUPP ។
AUPP ផ្តល់ជូននូវបរិញ្ញាបត្រលើ ជំនាញគ្រប់គ្រងធុរកិច្ច ជំនាញច្បាប់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា ជំនាញគ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ជំនាញស្ថាបត្យកម្ម ជំនាញកិច្ចការអន្តរជាតិ និងថ្នាក់អនុបណិ្ឌផ្នែកគ្រប់គ្រងធុរកិច្ច ។
វគ្គសិក្សាថ្មីនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០៩៣ ៩៩០ ០២៣ ឬេចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។