(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោក ហៀ ហ៉ីន ទីប្រឹក្សារសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី និងជានាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានចាត់ឱ្យតំណាងលោក ងិន ឈុំ នាំយកនូវអំណោយទឹកអាល់កុល ចំនួន ៥កាន ចំណុះ ១៥០លីត្រ និងម៉ាសចំនួន ៣០០ ដល់គណៈបញ្ជាការឯភាពស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ងិន ឈុំ បានថ្លែងថា សព្វថ្ងៃនេះពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ បាននិងកំពុងជួបប្រទះជំងឺ COVID-19។ លោកបន្តថាអំណោយនេះ មានបរិមាណតិចតួច តែនេះទឹកចិត្តរបស់លោក ហៀ ហ៉ីន ដើម្បីចូលរួមជួយក្នុងការប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូវីដ១៩ បាន ព្រមទាំងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជាមួយអាជ្ញាធរដែនដី នៅក្នុងស្រុកសន្ទុក ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។
ជាការឆ្លើតបគណៈបញ្ជាការឯកភាព អាជ្ញាធរដែនដី ស្រុកសន្ទុក បានថ្លែងអំណរ អរគុណចំពោះលោក ហៀ ហ៉ីន ដែលបានបរិច្ចាគ អំណោយជាទឹកអាល់កុល និងម៉ាស់ មកដល់គណៈបញ្ជាការឯកភាព ស្រុកសន្ទុក នាពេលនេះ ស្របចំពេលដែលកម្ពុជា ជួបប្រទះនូវមេរោគដ៏កំនាចនេះ ក្នុងការបង្ការ ការពារ ដោយការលាងសំអាតដៃ៕