(ភ្នំពេញ)៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ រួមជាមួយចៅសង្កាត់រង២នាក់ទៀត ក្នុងខណ្ឌពោធិ៍សែនជ័យ បានប្រកាសបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។
*ទី១៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បរិច្ចាគប្រាក់បៀវត្សប្រចាំខែ ៥០ម៉ឺនរៀលក្នុង១ខែ រយៈពេល៦ខែ ដោយគិតចាប់ពីខែឧភា ដល់ខែតុលា
*ទី២៖ លោក សុទ្ធ សុជាតិ ចៅសង្កាត់រងសាលាសង្កាត់ចោមចៅទី៣ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៣សែនរៀល រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៣៖ លោក អ៊ឹង វណ្ណា ចៅសង្កាត់រងសាលាសង្កាត់ចោមចៅទី៣ បរិច្ចាគប្រាក់បៀវត្ស ៣សែនរៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕