(ភ្នំពេញ)៖ គេថាចង់ញ៉ាំក្ដាមឆ្ងាញ់ ត្រូវទៅកែប ចំណែកអ្នកចង់ញ៉ាំបង្គា មឹកស្រស់ៗ ត្រូវទៅខេត្តព្រះសីហនុ (កំពង់សោម)។ តែឥឡូវនេះ មិនបាច់ទៅដល់ទីនោះទេ លោកអ្នកក៏អាចទទួលបាន នូវរសជាតិ BBQ គ្រឿងសមុទ្រស្រស់ៗ បាននៅលើដំបូលអគារ Skybar ដ៏ប្រណិតនៅកណ្ដាល ទីក្រុងភ្នំពេញតែម្ដង។
បន្ទាប់ពីបើកដំណើរការជិតមួយខែ និងមានការគាំទ្រខ្លាំងពីអតិថិជន ពេលនេះ CLOUD9 Skybar បានបង្កើតបរិយាកាសរីករាយថ្មី បន្ថែមទៀតគឺ ការផ្ដល់ជូនប៊ូហ្វេ BBQ លើកំពូលអគារកម្ពស់ ៩ជាន់ក្បែរ អាងដែលទឹកប្រៀបដូចនៅជិតមាត់សមុទ្រ ដែលមិនទាន់មាន Skybar ណាមាននៅឡើយ។
កម្មវិធី BBQ Deluxe Buffet នេះចាប់ផ្ដើមរៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាចដល់ ១០ យប់។ ក្នុងឈុតពេញ ឬ Full Buffet Selection អ្នកអាចញ៉ាំគ្រឿងសមុទ្រចម្រុះរាប់តាំងពី បង្គា ក្ដាម មឹកធំៗ ស្រស់ៗ សាច់ក្រកពិសេស ឆ្អឹងជំនី សាច់គោ សាច់ចៀម និងមុខម្ហូបក្តៅ ៥ មុខតាមបែបអាស៊ី និងអឺរ៉ុបដែលផ្លាស់ប្ដូរជារៀងរាល់ថ្ងៃតាមដែលអ្នកអាចញ៉ាំបាន។ ក្នុងឈុតនោះក៏មានផ្លែឈើចម្រុះ បង្អែមដ៏ឈ្ងុយឆ្ងាញ់ដើម្បីលាងមាត់ផង។ សម្រាប់ឈុតញ៉ាំតាមចិត្តនេះមានតម្លៃពេញ ២២ ដុល្លារ ដែលជាឈុត Deluxe ពោលគឺគ្រឿងសមុទ្រ និងមុខម្ហូបទាំងអស់សុទ្ធតែត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេសយកតែរបស់ស្រស់ៗ និងធំៗតាមស្តង់ដារខ្ពស់។ សម្រាប់កុមារដែលមានអាយុក្រោម ១២ ឆ្នាំនឹងត្រូវបញ្ចុះតម្លៃដល់ ៥០%។
ក្រៅពីឈុតពេញខាងលើ CLOUD9 Skybar ក៏មានរៀបចំជាមុខម្ហូបតូចៗតាមការជ្រើសរើសរបស់អតិថិជនបានរួមមានឈុតស៊ុប (រសជាតិប្ដូរជារៀងរាល់ថ្ងៃ) ក្នុងតម្លៃ ៦ ដុល្លារ ឈុតសាឡាត់តម្លៃ ៧ ដុល្លារ ឈុតអាហារក្តៅៗ Hot Items តម្លៃ ៨ ដុល្លារ និង សាច់អាំងHot & Grilled Items ដែលអាចញ៉ាំគ្រឿងសមុទ្រសុទ្ធតម្លៃ ១៤ ដុល្លារ។ ក្នុងមុខខាងលើ អ្នកអាចអាចចាប់ញ៉ាំបានមួយចានពេញ និងមានបញ្ចូលបង្អែមចម្រុះ ឬផ្លែឈើស្រស់ៗរួចជាស្រេច។ តែបើចង់ញ៉ាំបានគ្រប់មុខ និងចំណេញច្រើន ឈុត Full Buffet Selection ជាជម្រើសដែលណែនាំដោយCLOUD9 Skybarផ្ទាល់។
នៅចាំអីទៀត! ហៅមិត្តភ័ក្ដិមកជួបជុំ ញ៉ាំប៊ូហ្វេគ្រឿងសមុទ្របែបប្រណិតដែលមិនធ្លាប់មាន ក្រេបរសជាតិស្រាក្រឡុកក្បែរមាត់ហាងហែលទឹក និងគយគន់ទស្សនីយភាពដ៏ត្រកាលនៃរាជធានីភ្នំពេញនាពេលថ្ងៃលិចនិងពេលរាត្រី រកឯណាមាន?
ក្រោយបើកដំណើរការបានត្រឹម ៣ សប្ដាហ៍ប៉ុណ្ណោះ SUN & MOON, Urban Hotel ដែលមាន CLOUD9 Skybar នៅក្នុងនោះត្រូវបានគេហទំព័រទេសចរណ៍ល្បីឈ្មោះ Trip Advisor ចាត់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសណ្ឋាគារ២៤៦នៅទីក្រុងភ្នំពេញតាមរយៈការពេញចិត្ត និងកោតសរសើរពីភ្ញៀវភាគច្រើនដែលចូលមកស្នាក់នៅទីនេះ។
បញ្ជាក់៖ រាល់ឈុតប៊ូហ្វេខាងលើមិនរាប់បញ្ចូល ការពិសាភេសជ្ជៈ ឬ ស្រា Cocktail ឡើយ៕