(ភ្នំពេញ)៖ ពលរដ្ឋម្នាក់រវល់តែឱនឈ្ងោកប៉ះកង់រថយន្ត ក៏ត្រូវបានជនមិនស្គាល់មុខ លួចយកកាបូបស្ពាយទៅបាត់ ដោយក្នុងកាបូបស្ពាយនោះមានឯកសារសំខាន់ រួមទាំងប្លង់ដីផងដែរ។

លោក ប៉ិច រិន ដែលជាជនរងគ្រោះបាត់ឯកសារនេះបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២៖៣០ ថ្ងៃត្រង់ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ចេញពីស្តុបជម្ពូវ័នប្រហែលជាង១០០ម៉ែត្រ ឋិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោបានបាត់កាបូបស្ពាយមួយ ដែលត្រូវបានជនមិនស្គាល់មុខលួចយកពីក្នុងរថយន្ត អំឡុងពេលកំពុងពិនិត្យមើលជាងប៉ះកង់រថយន្តដែលបែកធ្លាយ។

លោកបន្តថា នៅក្នុងកាបូបស្ពាយនោះមានថវិកាមួយចំនួន សម្ភារៈ និងឯកសារដូចជា កាតATM របស់ធនាគា ABA ចំនួន ០២, ACLEDA ចំនួន ០២ កិច្ចសន្យាទិញលក់ផ្ទះ អត្តសញ្ញាណបណ្ណ និងប័ណ្ណបើកបររបស់ឈ្មោះ ប៉ិច រិន និងឯកសារមួយចំនួនទៀត រួមទាំងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដែលមានព័ត៌មានដូចខាងក្រោម៖
- លេខ: 12090805-0058
- សន្លឹកផែនទីលេខ 5932-III 141 a 2
- ទំហំដី ២១៩៩ ម២
- ទីតាំងដីស្ថិតនៅ៖ ភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល (អតីតខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ បើសិនបងប្អូន បានប្រទះឃើញ ឬរើសបាននូវប្លង់រឹងដូចមានបញ្ជាក់នេះ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៤០៣ ៨៨០ ឬ០៩២ ៤៩៤ ៧០៧ លោកនឹងមានជូនជាសគុណ៕