(ស្វីស)៖ ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini បានបញ្ជាក់ប្រាប់ថា រូបលោកនឹងមិន ឈរឈ្មោះបោះឆ្នោត ដើម្បីប្រជែង តំណែងប្រធាន FIFA ថ្មីនៅខែកុម្ភះ ឆ្នាំ២០១៦ខាងមុខឡើយ នេះបើយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយយប់មិញនេះ ។
បុរសជនជាតិបារាំង វ័យ៦០ឆ្នាំ បានលើកឡើងថា “ខ្ញុំបានសម្រេចដកខ្លួនចេញពីការប្រជែងតំណែងប្រធាន FIFA ហើយ ដោយសារតែវា មិនទាន់ដល់ពេល សម្រាប់ខ្ញុំនោះទេ និយាយឲ្យចំ គឹមិនស័ក្តិសមក្នុងការប្រជែងជាមួយនឹងបេក្ខ ជនដទៃទៀតឡើយ បាយ បាយ ប្រធាន FIFA” ។
ជាមួយគ្នានោះដែរការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី ដើម្បីជំនួសកៅអីលោក Sepp Blatter ដែលនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងទីក្រុង Zurich ប្រទេសស្វីសខែក្រោយនេះ គឺនៅសល់បេក្ខជនតែ៥ រូបប៉ុណ្ណោះ ដែលសុទ្ធសឹងតែកាន់តំណែងធំៗនៅ ក្នុងអង្គភាពគ្រប់គ្រងបាល់ទាត់មួយនេះដូចគ្នា ដោយមាន៣រូបមកពី អាស៊ី និង២រូបទៀតនៅអឺរ៉ុប ។
យ៉ាងណាក៏ដោយ ទាំងអនុប្រធាន FIFA លោក Platini និងប្រធាន FIFA ចាំផ្ទះលោក Blatter នៅតែមិនទទួលស្គាល់ ចំពោះទឹកប្រាក់ជាង ២លានដុល្លារ ដែលត្រូវបានក្រុមប្រឹក្សាវិន័យ FIFA រកឃើញថា លុយពុករលួយកាលពីឆ្នាំ២០១១ ដោយបានព្យួរតំណែងពួកគេ៩០ថ្ងៃ រួចមកក៏បន្ថែម៨ឆ្នាំទៀតដូចគ្នា ក្រៅពីរឿងអាស្រូវពុករលួយច្រើនទៀតរាប់មិនអស់ ក្នុងនោះក៏មានការកិបកេងលុយលក់សំបុត្រទស្សនា World Cup ផងដែរ ៕
លោក Michel Platini
លោក Sepp Blatter (ឆ្វេង) និងលោក Michel Platini
បេក្ខជនទាំង៥រូប ឈរឈ្មោះបោះឆ្នោត