(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប (Daun Penh (Cambodia) Group) និងលោកស្រី បាននាំយកទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ៣,០០០កេស ប្រគល់ជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទល់នឹងជំងឺកូវីដ ១៩។
លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា និងលោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 ដែលជាសត្រូវឥតស្រមោលនៃមនុស្សជាតិ។
ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា មានប្រភពចេញពីព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត។ សម្បូរទៅដោយសារធាតុរ៉ែ ច្រើនប្រភេទដូចជា៖ កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ស៊ុលផាត នីទ្រីត សម្រាប់សុខភាពអ្នក និងក្រុមគ្រួសារ៕