មេបញ្ជាការរងយោធភូមិភាគទី៥ ដឹកនាំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥៣៣ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយខ្យល់កន្រ្តាក់
13-04-2020 17:30
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិកាយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យកម្លាំងវរសេនាតូច ថ្មើរជើងលេខ៥៣៣ កងពលតូចលេខ៥៣ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយសារខ្យល់កន្រ្តាក់។
ផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយសារខ្យល់កន្រ្តាក់ ខាងលើនេះ មានទីលំនៅក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការចុះជួយជួសជុល ផ្ទះប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ មានការចូលរួមអមដំណើរ ពីលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការង នាយសេនាធិការកងពលលេខ៥៣ផងដែរ។
កម្លាំងវរសេនាតូច ថ្មើរជើងលេខ៥៣៣ កងពលតូចលេខ៥៣ ទាំងនេះ ដឹកនាំចុះជួយជួសជុល ដោយលោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនា តូចថ្មើរជើងលេខ៥៣៣៕