(ភ្នំពេញ)៖ តើលោកអ្នកមានធ្លាប់វិលមុខ ឈឺក្នុងត្រចៀក ឈឺមុខ ក្បាល ក ស្មា និងខ្នងដែររឺទេ? នេះជាមូលហេតុ ដែលលោកអ្នកត្រូវយល់ដឹង ព្រោះសុខភាពធ្មេញពិតជាសំខាន់ណាស់ ក្នុងការប្រឈមនឹងកើតជំងឺផ្សេងៗ ដោយកាលពីមុន អ្នកជំងឺជាច្រើន ដែលបានទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលបញ្ហាឈឺចាប់ទាំងនេះ ត្រូវបានប្រាប់ថា វាបណ្តាលមកពីអារម្មណ៍ របស់គាត់ប៉ុណ្ណោះ ហើយពួកគេត្រូវទៅជួបគ្រូពេទ្យឯកទេស ពីម្នាក់ទៅម្នាក់ទៀត។
ការឈឺចាប់នៅសន្លាក់ឆ្អឹងថ្គាម (TMJ Pain) នេះមិនមែនជាអារម្មណ៍ទេ តែបន្ទាប់ពីការព្យាបាលប៉ុន្មានឆ្នាំ ដែលមិនទទួលបានជោគជ័យ អ្នកជំងឺទាំងនោះបានស៊ាំនឹងការរស់នៅជាមួយ នឹងការឈឺចាប់របស់ខ្លួន ដោយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដែលអាចទិញដោយមិនត្រូវការវេជ្ជបញ្ជាជាពិសេសថ្នាំអាស្ពីរីន (aspirin)។ ប៉ុន្តែសព្វថ្ងៃនេះគេបានដឹងថា បណ្តុំរោគសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម (Temperomandibular JointSyndrome) មានទាក់ទងនឹងរោគសញ្ញាដែល មិនអាចព្យាបាលខាងលើ និងជំងឺនៃការឈឺចាប់ផ្សេងៗ ហើយការឈឺចាប់ដែលបានរៀបរាប់ខាងលើ គឺជារោគសញ្ញានៃបណ្តុំសញ្ញា នៃការឈឺសន្លាក់ឆ្អឹងថ្គាម។
លើសពីនេះទៀត អ្នកជំនាញខាងវេជ្ជសាស្ត្រ ក៏បានដឹងផងដែរ ពីការជាប់ពាក់ព័ន្ធ របស់វិស័យទន្តសាស្ត្រ ទៅនឹងជំងឺនេះ ហើយគ្រូពេទ្យក៏បានណែនាំ អ្នកជំងឺពីការព្យាបាលជំងឺនេះ ជាមួយទន្តបណ្ឌិតដែលមានជំនាញ ផ្នែកសន្លាក់ផងដែរ។
ដូច្នេះបើសិនជាលោកអ្នកមាន បញ្ហាសុខភាពមាត់ធ្មេញមិនល្អ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ទំាងកំណាំធ្មេញមិនល្អ និងសន្លាក់ឆ្អឹងថ្គាម (Malocclusion&The TemperomandibularJoint) សូមប្រញាប់ទៅពិភាក្សាជាមួយ គ្រូពេទ្យដែលមានជំនាញច្បាស់លាស់ភ្លាមៗ កុំឲ្យរោគសញ្ញានេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតឲ្យសោះ។
ព្រោះការព្យាបាលឲ្យបានឆាប់ ពិតជាសំខាន់ណាស់ សម្រាប់បញ្ហាសន្លាក់ឆ្អឹងថ្គាម អាចកើតឡើងគ្រប់ក្នុងដំណាក់កាលណាមួយ ហើយវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ។ ដូចនេះហើយ បញ្ហាបន្តិចបន្តួច ក្នុងពេលបច្ចុប្បន្ន អាចក្លាយជាប្រភពនៃការឈឺចាប់ នៅពេលអនាគត។ ជាងនេះទៅទៀត ឱកាសជោគជ័យក្នុងការព្យាបាល នឹងកើនឡើងខ្ពស់ ប្រសិនបើឆាប់ធ្វើការព្យាបាល។
ដូច្នេះអ្នកអាចបញ្ចប់បញ្ហានៃជំងឺនេះ ជាមួយនឹងការធ្វើរោគវិនិច្ឆ័យបញ្ហា(Diagnosing The Problem) និងបែបបទនៃការព្យាបាល ពីមន្ទីរព្យាបាលធ្មេញអន្ដរជាតិ។
ព័ត៌មានលម្អិតតាមAddress :# 193, Chakrey Ponn Street 208, Sangkat Boeung Rang, Khan Daun Penh, Phnom Penh និងទំនាក់ទំនងតាមទូរស័ព្ទលេខ៖023 212 909, 016 22 99 55, 012 66 55 33, 011 55 33 66
Email: [email protected] Website: www.imiclinic.com