(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ និងសហការី បានចុះផ្សព្វផ្សាយអប់រអប់រំ ផ្តល់ចំណេះដឹងស្តីពីវិធានការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនិងជំងឺ COVID-19 និងចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលរស់នៅតាមសហគមន៍អណ្តូង ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមផ្ទះនីមួយៗ លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋថា បើមិនមានការចាំបាច់ទេគួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំសុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកស្រីក៏បានបន្ថែមថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុស COVID-19 នេះ សូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ១៩នេះ។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវ អនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។

ក្នុងនោះលោកស្រី មុំ ចាន់ដានី បានគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញគោលការណ៍ទប់ស្កាត់នៃការរីករាលដាលបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា ហើយក្នុងនោះ លោកស្រីយ៉ាងពេញ ទំហឹងចំពោះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបទបញ្ជារបស់រដ្ឋាភិបាល ដែលហាមប្រាមចំពោះប្រជាពលរដ្ឋកុំឲ្យមានការជូបជុំគ្នាច្រើន។

ដោយមានការលើកពេលសំរាកចូលឆ្នាំ ប៉ុន្តែមាការសែនព្រេនតាមផ្ទះធម្មតា និងការទប់ស្កាត់មិនអោយប្រជាជនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។

លោកស្រី បានសង្កេតឃើញថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចសាលារាជធានីភ្នំពេញ ជីវភាពបងប្អូននៅសហគមន៍អណ្តូងមានជីវភាពល្អប្រសើរ មានភ្លើង មានផ្លូវ មានទឹកស្អាតប្រើប្រាស់មន្ទីរពេទ្យ សាលារៀន។

ជាមួយគ្នានេះ លោកស្រីប្រធាន ក៏បានណែនាំវិធានការមួយចំនួន ដើមី្បជាមូលដ្ឋានក្នុងការបង្កា ការពារ និងទប់ស្កាត់នូវជំងឺឆ្លង COVID-19 ព្រមទាំងផ្តាំផ្ញើឲ្យចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំប្រមូលផ្តុំគ្នា សំខាន់នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកស្រីបានឲ្យដឹងថា អំណោយដែលយកមកផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្គរ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ, អំបិល ១គីឡូ និងថវិកាមួយចំនួន៕