(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រខ្លាំង ប្រឈមដាចដាច់ស្បៀង ចំនួន៤៣គ្រួសារ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសសម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោ ចំពោះគ្រោះមហន្តរាយផ្សេងៗ និងថែររក្សាសុខភាព អនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងជំងឺ COVID-19 ទាំងអស់គ្នា។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបន្តថា ថ្វីត្បិត អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលនូវទុក្ខលំបាកបានមួយកម្រិតផងដែរ ដែលទាំងនេះ គឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចពាក្យស្លោកថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនណាម្នាក់ចោលឡើយ»។
អំណោយដែលបានផ្តល់ជូនក្នុង១ គ្រួសារទទួលបានរួមមាន៖ អង្ក២៥គីឡូក្រាម, ទឹកវីឃែរ ១ធុងធំ មី ត្រីខ ឃីត១កញ្ចប់ និងថវិកាមួយចំនួន ផងដែរ៕