(ភ្នំពេញ)៖ វិចិត្រការិនី គឹម កែវសុជាតិ បានប្រកាសបច្ចាគថវិកាចំនួន ៨០ភាគរយ នៃការលក់ផ្ទាំងគំនូររបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ នៃការរីករាលដាលនៃវីរុស COVID-19។

វិចិត្រការីនី គឹម កែវសុជាតិ បានថ្លែងថា ក្នុងនាមជាសិល្បៈការិនីខ្មែរ ជំនាញគំនូរវិចិត្រកម្មមួយរូប អ្នកនាងមិនអាចឈរឱបដៃមើល ជាមួយទុក្ខលំបាកនាគ្រាមានអាសន្ននេះបានឡើយ។ តែនាងខ្ញុំមានទំហំទឹកចិត្ត សម្រាប់ចូលរួមជាវិភាគទានសប្បុរសធម៌មួយនេះ។

វិចិត្រការិនី គឹម កែវសុជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្នាដៃថ្មីៗទាំងអស់នេះ ដែលនាងខ្ញុំមាន រីឯថវិកាសរុបពីការលក់នៃស្នាដៃទាំងនេះ គឺ៨០% សម្រាប់ចូលរួមបរិច្ចាគ និង២០% សម្រាប់បន្តបង្កើតស្នាដៃថ្មីៗទៀត»។

ជាមួយគ្នានេះដែរ វិចិត្រការីនី គឹម កែវសុជាតិ បានអំពាវនាវដល់គណៈកម្មធិការប្រយុទ្ធប្រឆាំង COVID-19ក៏ដូចជាសប្បុរសជនដែលមានធនធានទាំងអស់ សូមចូលរួមទិញផ្ទាំងគំនូរ ដើម្បីជាចំណែកក្នុងការចូលវិភាគទាន ជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគថវិកា ចំនួន៨០ភាគរយ ហើយថវិកានេះវិញ នឹងត្រូវដាក់ឈ្មោះ អ្នកដែលជាវផ្ទាំងគំនូរផងដែរ បន្ទាប់មកនិងត្រូវបានបង្ហាញតាមរយៈប្រពន្ធផ្សព្វផ្សាយផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៦១ ៦៩ ៦៨ ៣៩ ឬតាមរយៈ Page Facebook ផ្លូវការ Keo Socheat Art៕