(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុក ខុសច្បាប់នូវសារធាតុញៀនមួយកន្លែង នៅក្នុងផ្ទះក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ សែម ញ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ និងទី២៖ ឈ្មោះ ភា រឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ។
មន្ដ្រីដដែល បានបន្ដទៀតថា ក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ១៤កញ្ចប់ (ធំ១១កញ្ចប់ និងតូច៣កញ្ចប់), ទូរស័ព្ទដៃ៣គ្រឿង ម៉ាកអាយហ្វូន៦ភ្លើស ពណ៌ប្រផេះ អូបពោរេណូពណ៌ស និងណូគាពណ៌ខៀវ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕