(ភ្នំពេញ)៖ អតីតនាយកអង្គការផ្ទះយើង ដែលជាមណ្ឌលកុមារកំព្រា នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០១៦នេះ ត្រួវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ បន្តជាអសាធារណៈទៅលើ សំណុំរឿងក្តីរបស់គាត់ ជាប់ពាក់ព័ន្ធអំពើអាស និងការបៀតបៀនផ្លូវភេទកុមារា ជាច្រើននាក់ ដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា របស់គាត់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។
លោក គឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងរឿងក្តីនេះ ជនជាប់ចោទមានឈ្មោះ ហង្ស វិបុល ភេទប្រុស អាយុ៤៦ឆ្នាំ ជានាយកអង្គការផ្ទះយើង មានទីស្នាក់នៅ ក្នុងសង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនជាប់ចោទ ឈ្មោះ ហង្ស វិបុល ត្រូវជាប់ចោទពីបទ រួមភេទជាមួយអនីតជន ក្រោមអាយុ១៥ឆ្នាំ និងត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងគាំពារអនីតិជន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ជាប់ពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទ លើកុមាររងគ្រោះជាច្រើននាក់ រស់នៅនិងស្នាក់នៅ ក្នុងមណ្ឌលអង្គការរបស់គាត់ តាមរយៈហៅកុមារារងគ្រោះទាំងនោះ ចូលក្នុងបន្ទប់របស់គាត់ ឲ្យពួកគេចាប់លេងប្រដាប់ភេទ (លឹង្គ) របស់គាត់រហូតដល់សម្រេចចេញទឹកកាម ហើយបន្ទាប់មកគាត់ក៏បានចាប់ស្ទាប លេងប្រដាប់ភេទ របស់កុមាររងគ្រោះ និង បៀមប្រដាប់ភេទរបស់កុមារា រងគ្រោះទាំងនោះផងដែរ៕