(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, បុរីឡុងនី និងបូទីកា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ អតិថិជនទាំងអស់ ជាពិសសប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការចូលរួមដឹកនាំមាតុភូមិកម្ពុជាឆ្ពោះ ទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាង គោរាគទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ដល់អតិថិជនទាំងអស់ ជាពិសសប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បុរីឡុងនី ជាបុរីដែលនាំមកនូវផ្ទះក្នុងក្តីស្រម៉ៃ និងភាពអស្ចារ្យក្នុងការរស់នៅប្រកបដោយផាសុកភាព ។បុរីឡុងនី គឺនាំមកគុណភាពសំណង់ សោភ័ណភាពនិង ភាពស៊ីវិល័យ ភាពល្អនៃទីតាំងនៃគំរោង ភាពឈានមុខនៃសម័យកាលទំនើប និងភាពលឿននៃការសាងសង់។

រាល់គម្រោងនីមួយៗ មានលក់នូវប្រភេទផ្ទះ ដូចជា៖

*ផ្ទះល្វែង -Shop House

*វីឡាកូនកាត់(តូច). -Link-B Villa

*វីឡាកូនកាត់(ធំ). -Link-A Villa

*វីឡាភ្លោះ. -Twin Villa

*វីឡាទោល -Queen Villa

សូមអតិថិជន អញ្ជើញមកការិយាល័យបុរីឡុងនី ដោយផ្ទាល់ ដើម្បីមើលទីតាំងនៃគំរោងនីមួយៗ និង វីឡាគំរូ និងទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 011 88 11 58, 010 88 11 58, 012 642 333, 093 642 333។

សម្រាប់ទីតាំងគម្រោងទី២៖ ផ្លូវ30ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បត់ឆ្វេងត្រង់ស្តុបអាងទឹកផ្លូវវេងស្រេង ប្រហែល700ម៉ែត្រ)។

និងទីតាំងគម្រោងទី៣ និងទី៤
៖ ផ្លូវ60ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បត់ស្តាំប្រហែល400ម៉ែត្រ ពីផ្លូវបំបែកជា៤ ផ្លូវព្រៃស និងផ្លូវ60ម៉ែត្រ)៕