(ភ្នំពេញ)៖ លោក កឹម សុខា ក្នុងនាមជាប្រធានស្តីទី គណបក្សសង្រ្គោះជាតិ នឹងបង្កើនសកម្មភាពតាមរយៈការចុះជួប ប្រជាពលរដ្ឋ រៀងរាល់ចុងសប្តាហ៍ នៅក្នុងខែមករា ឆ្នាំ២០១៦នេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់លោក កឹម សុខា នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ បានឱ្យដឹងថា «លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងចូលរួមជាអធិបតីភាពក្នុង “វេទិកាសកម្មជនមូលដ្ឋាន” នៅទីស្នាក់ការគណបក្ស ខេត្តនីមួយៗ ទាំង២៥ខេត្ត-រាជធានី ដើម្បីជួបជាមួយ៖ តំណាងគណបក្សភូមិ គណៈកម្មាធិការប្រតិបត្ដិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្ត ក្រុមការងារនិងក្រុមទ្រទ្រង់»។
កាលបរិច្ឆេទកម្មវិធី លោក កឹម សុខា សម្រាប់ខែមករា រួមមាន -ថ្ងៃអាទិត្យ ទី១០ ខែមករា ខេត្តព្រៃវែង -ថ្ងៃអាទិត្យ ទី១៧ ខែមករា ខេត្ដកំពង់ចាម -ថ្ងៃសៅរ៍ ទី២៣ ខែមករា ខេត្តត្បូងឃ្មុំ និងថ្ងៃសៅរ៍ ទី៣០ ខែមករា ខេត្តសៀមរាប៕