(ភ្នំពេញ)៖ ជនឆបោកម៉ូតូ១គ្រឿងពីមិត្តភក្តិម្នាក់ ក្រោយរត់គេចខ្លួន បាន១០ថ្ងៃលទ្ធផល ត្រូវមិត្តភក្តិរកឃើញឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង០៥និង០០នាទី ព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦នៅចំណុចទល់មុខ ផ្ទះសំណាក់៨៧F ដែលមានយីហោឈ្មោះថៃនួន ផ្លូវសុទ្ធារស់ ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាជន ត្រូវជាប់សង្ស័យឈ្មោះសំរិត មេសា អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះប៉ាច សារ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះលេខ៤៦២E១ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមទាំងជាម្ចាស់ម៉ូតូម៉ាកសង់ឌ្រីម C១២៥ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ១FF.៣៩៨៤ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា បើយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៥ជនរងគ្រោះ បានឌុបជនសង្ស័យទៅម្ដុំផ្លូវរថភ្លើង នាទឹកដីខណ្ឌឫស្សីកែវ ក៍ត្រូវជនជាប់សង្ស័យខ្ចីម៉ូតូរួចរត់គេចខ្លួនបាត់ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៦ត្រូវបានជនរងគ្រោះប្រទះឃើញ ឈរមុខផ្ទះសំណាក់ថៃនួន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៍ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ដើម្បីសាកសួរតែម្ដងទៅ។
បច្ចុប្បន្នជនឆបោកម៉ូតូពីមិត្តភក្តិ បាននិងកំពុងបន្តការសាកសួរនៅប៉ុស្ដិ៍ទួលសង្កែ និងបន្តនិតិវិធី ទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការតាមច្បាប់៕