(ភ្នំពេញ)៖ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជន និងជាប្រធាន គណ:កម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅក្រសួងធម្មការ ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ក្រសួងធម្មការ និងសាសនាទាំងមូល សរុបប្រមាណជិត៥០០ អង្គ/នាក់ ។
លោកបណ្ឌិតមិន ឃិន និងសមាជិកទាំងអស់ នៅក្រសួងធម្មការ ប្រកាសប្តេជ្ញាគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំនាវាកម្ពុជា កាន់តែរីកចំរើនទៅមុខ។
លោក មិន ឃិន បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ ចំពោះថ្ងៃ ៧ មករា កុំឲ្យមានការយល់ច្រឡំ ឬចាញ់បោកការឃោសនាផ្សេងៗ របស់ជនអគតិមួយចំនួន ដែលតែងតែឃោសនា បោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕