(ភ្នំពេញ)៖ លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលថ្ងៃ នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦។
ក្រសួងការបរទេសបានប្រកាសថា អំឡុងទស្សនកិច្ចនេះ លោក Peter Szijjarto នឹងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក ក៏ជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្រៅពីនោះ លោក ពិទ័រ ហ្ស៊ីហ្សារតូ នឹងអញ្ជើញទៅទស្សនាអគារពាណិជ្ជកម្ម មេគង្គកម្ពុជា-ហុងគ្រី៕
ខាងក្រោមនេះ ជាសេចក្តីប្រកាស របស់ក្រសួងការបរទេស៖