(ភ្នំពេញ)៖ រថយន្ដ ISUZU mu-X ស៊េរីថ្មី ម៉ូដែល២០១៦ ត្រូវបានរចនាឡើងយ៉ាងពិសេស កាន់តែស្រស់ស្អាត ទាន់សម័យទាក់ទាញ ជាមួយបច្ចេកវិទ្យាទំនើបឈានមុខគេ។ អ្វីដែលគួរឲ្យ អស្ចារ្យថែមទៀតនោះ គឺរថយន្ដ ISUZU mu-X ម៉ូដែល២០១៦ មានបំពាក់បន្ថែមនូវលក្ខណៈពិសេសៗដូចជា៖
- ប្រព័ន្ធបព្ឆោះរថយន្ដ ដោយមិនបាច់ប្រើសោរ (Push Engine Start/Stop)
- ប្រព័ន្ធសោរ Electronic Key បើកសោរដោយអូតូ (Smart Key)
- ប្រព័ន្ធ Radio AM/FM and DVD Touch Screen
- ទូរទស្សន៍សំរាប់មើលកំសាន្ដ នៅខាងលើកៅអីជួរទីពីរ ដែលជាបច្ចេកវិទ្យានាំមុខគេរបស់ ISUZU mu-X
- ប្រព័ន្ធកាមេរ៉ាមើលក្រោយ Rear Camera ជាមួយប្រព័ន្ធសុវត្ថិភាពឲ្យសញ្ញា ពេលរថយន្ដថយក្រោយ Rear Parking Sensor ផងដែរ
- ផែ្នកខាងក្រោយរថយន្ដ មានបំពាក់ដោយ Roof Spoiler យ៉ាងស្រស់ស្អាត
ជាមួយគ្នានេះផងដែរ ISUZU mu-X ក៏មានបំពាក់
- ប្រព័ន្ធ្វសោរសុវត្ថិភាពប្រើដោយ Immobilizer មិនអោយអ្នកដទៃទៀតលួចចំលងបាន
- ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ នៅផ្នែកខាងក្រោយអាចកំណត់សីតុណ្ហភាព តាមការចង់បានរបស់លោកអ្នក
- ប្រព័ន្ធប្ដូរលេខកាពីតាស់ ងាយស្រួលបំផុត Shift on-the-Fly
- ប្រព័ន្ធកំណត់ល្បឿនរថយន្ដ ដោយស្វ័យប្រវត្ដិ Auto Cruise Control
- ប្រព័ន្ធពិនិត្យលើអេក្រង់ MID អាចបង្ហាញពីកំរិតស៊ីប្រេងរបស់រថយន្ដ និងបង្ហាញអោយអ្នកបើកបរដឹងបាន ៥០០គីឡូម៉ែត្រ មុនដល់ពេលវេលាប្ដូរប្រេងម៉ាស៊ីន។
ក្រៅពីនេះរថយន្ដ ISUZU mu-X បំពាក់ដោយប្រព័ន្ធ VGS Turbo Inter-cooler Common Rail កំលាំងខ្លាំង និងជួយសន្សំសំចៃខ្ពស់ ដែលអាចនាំលោកអ្នក ធ្វើដំណើរបានកាន់តែឆ្ងាយ ដោយចំណាយតិចបំផុត។ ISUZU mu-X រចនាតាមប្រព័ន្ធ Aero Dynamic កាត់បន្ថយសំលេងចូលក្នុងកាប៊ី ចំណែកនៅខាងក្រោមបាតម៉ាស៊ីន មានខែលដែកសំរាប់ការពារ ពីការប៉ះទង្គិចធ្ងន់ៗផងដែរ។
សុវត្ថិភាពក្នុងការបើកបរនៅលើដងផ្លូវ របស់អតិថិជន គឺជាអាទិភាពចំបងរបស់ ISUZU ដូច្នេះហើយបានជារថយន្ដ ISUZU mu-X មានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធជើងក្រោមបំពាក់នូវប្រព័ន្ធរក្សាលំនឹង ប្រព័ន្ធហ្វ្រាំង ABS, EBD និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist ប្រព័ន្ធការពារ ការទួងកង់ TCS អាចការពាររថយន្ដមិនឲ្យរអិលធ្លាក់ផ្លូវ ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ដ ESC ប្រើដោយប្រព័ន្ធភ្លើងថែមទៀតផង។ ISUZU mu-X ធន់រឹងមាំមានថាមពលខ្លាំង ផ្ដល់នូវទំនុកចិត្ដខ្ពស់ ស៊ីប្រេងតិចបំផុត ធៀបនឹងរថយន្ដដ៏ទៃ ផ្ដល់សុវត្ថិភាពខ្ពស់ ព្រមទាំងផាសុកភាព ភាពងាយស្រួលដល់អតិថិជន និងក្រុមគ្រួសារទាំងមូល។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយរថយន្ត ISUZU mu-X ជាជម្រើសដ៏ល្អបំផុតសំរាប់លោកអ្នក។
រថយន្ដ ISUZU mu-X ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានការធានាជូនពី រោងចក្រផ្ទាល់ រយៈពេល ៣ ឆ្នាំ ឬ ១០០.០០០ គីឡូម៉ែត្រ។
សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ឥឡូវនេះ ដែលមានទីតាំងនៅទល់ មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទូរស័ព្ទ 023 950 084 / 077 668 899 / 012 927 477 /011 518 671