(ភ្នំពេញ)៖ លោក ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានផ្ញើសារលិខិតជូនជនរួមជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
លោក ស៉ឹម កា សូមចូលរួមនូវអំណរសាទរជាមួយ បងប្អូនជនរួមជាតិទាំងអស់ សូមទទួលបាននូវពរជ័យ សិរីសួស្ដី បវមហាប្រសើរ និងវិបុលសុខគ្រប់ប្រការ ព្រមទាំងទទួលបាននូវជ័យ ជម្នះថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងការពារសុខ សន្ដិភាព ស្ថិរភាព វិបុលភាព និងឯកភាពជាតិ ជាពិសេសទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ដើម្បីបុព្វហេតុរួម នៃសុខភាព សុខុមាលភាពល្អ និងសុវត្ថិភាពរួមរបស់ជាតិយើង។
ខាងក្រោមនេះ ជាសារលិខិតជូនពររបស់លោក ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា៖