(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ា អ៊ូ ឆាយ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ស្បៀងអាហារដែលលោកឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមមាន៖ មីកំប៉ុង ចំនួន៥០កេសធំ និងត្រីខ ចំនួន៣០កេសធំ ដែលការឧបត្ថម្ភនេះ បានធ្វើឡើងក្នុងការចែករំលែកនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងការរីករាលដាល នៃមេរោគកូវីត-១៩ (COVID-19)៕