(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់ ៧នាក់រងរបួសធ្ងន់ និង១០នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បើតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច៦គ្រឿង និងរថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ៥គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៦លើក ស្រវឹង ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក៕