(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តី​ជូនដំណឹង ដោយបានបញ្ជាក់ថា ការបង្វិលសងថ្លៃប័ណ្ណបើកបរ ទោចក្រយានយន្តប្រភេទ ក១ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តាមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ នេះបើយោងតាមលិខិត ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចំពោះអ្នកបានកក់ប្រាក់ធ្វើប័ណ្ណបើកបរ ត្រូវយកបង្កាន់ដៃទទួលប្រាក់កក់ (ច្បាប់ដើម) មកប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានថវិកាបង្វិលសងវិញ។

ចំពោះការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក១ ម្ចាស់ត្រូវយកប័ណ្ណច្បាប់ដើម ដែលមានសុពលភាព មកប្រគល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ហើយការបង្វិលថវិកាសងនេះ ត្រូវបានបែងចែក ដូចក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង៖

ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖