Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការរងនគរបាលខណ្ឌព្រែកព្នៅ បរិច្ចាគប្រាក់បៀវត្ស ២សែនរៀល ក្នុងមួយខែ រយៈពេល ៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

12-04-2020 14:32

(ភ្នំពេញ)៖ អធិការរងនគរបាលខណ្ឌព្រែកព្នៅ នៃស្នងការស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ វរសេនីយ៍ទោ ឃីន សំនៀង បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ២សែនរៀល ក្នុងមួយខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕