Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពញាចក្រី ហេង សំរិន ផ្ញើសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

12-04-2020 14:14

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងឆាប់ៗនេះ។ នេះបើយោងតាមលិខិតថ្វាយព្រះពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

នៅក្នុងលិខិតថ្វាយព្រះពររបស់សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា «នាឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាពេលខាងមុខនេះ តាមនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ទួលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ សម្តែងនូវអំណរសាទរ និងសូមថ្វាយព្រះពរជ័យ បវរសួស្តី សេរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តរ៍តរៀងទៅ»៕

ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានរដ្ឋសភា៖