(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងឆាប់ៗនេះ។ នេះបើយោងតាមលិខិតថ្វាយព្រះពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងក្នុងសារលិខិតជូនពរនោះថា៖ «តាមនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ទួលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ សម្តែងនូវអំណរ សាទរដោយក្តីរំភើបរីករាយឥតឧបមា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាពេលខាងមុខនេះ និងសូមថ្វាយព្រះពរជ័យ ព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពរសព្ទសាធុការពរជ័យ បវរសួស្តី សេរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ជានិច្ចនិរន្តរ៍តរៀងទៅ»៕
ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានរដ្ឋសភា៖