(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារជូនពរជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តរាជ ២០២០។ នេះបើយោងតាមសារលិខិតជូនពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។
តាមរយៈសារលិខិតនេះ សម្តេចពញាចក្រី ហេង សំរិន បានជូនពរជនរួមជាតិ ដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេសទាំងអស់ សូមឲ្យមានសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ព្រមទាំងទទួលបានជោគជ័យថ្មីៗថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យឆ្ពោះទៅរកវិបុលភាពដ៏រុងរឿង និងវឌ្ឍនភាពជានិច្ចនិរន្ត៕
ខាងក្រោមនេះ ជាសារលិខិតជូនពររបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា៖