(ឧត្តរមានជ័យ)៖ លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ និងភរិយា បានប្រកាសផ្តល់ទឹកបរិសុទ្ធចំនួន ៥០កេស ទឹកក្រូច១០កេស ព្រមទាំងបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ២០ម៉ឺនរៀលក្នុងមួយខែ ចាប់ពីខែឧសភាតទៅ រហូតដល់បញ្ចប់យូទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕