(ភ្នំពេញ)៖ ឆ្លៀតយកឳកាសដ៏វិសេសវិសាលមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដលនៅពេលខាងមុខនេះ នាព្រឹកថ្ងៃទី១១ មេសា នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរៈក្រសួងត្រួតពិនិត្យបច្ចេកទេស បានដឹកនាំប្រតិភូគណកម្មការបច្ចេកទេសត្រួតពិនិត្យការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំវិស្វករ ជំនាញការ កម្មករដែលកំពុងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ នៅការដ្ឋានផ្ទាល់។
ក្នុងពិធីសំណេះសំណាលលោក ថោង ខុន បានពាំនាំនូវការផ្តាំផ្ញើេសួរសុខទុក្ខពីថ្នាក់នាំបក្ស និងរាជរដ្ឋាភិបាល ពិសេសពីសម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះ ថ្នាក់ដីកនាំវិស្វករ និងបងប្អូនកម្មករទាំងខ្មែរ និងចិនជាង ៤០០នាក់ ដែលបានខិតខំពុះពារ បំពេញការងារយ៉ាងសកម្ម ទោះបីក្នុងដំណាក់កាល ដែលពិភពលោកទាំងមួល កំពុង ខ្វាយខ្វល់រួមគ្នា ប្រយុទ្ធនីងជំងី Covid 19 ក៏ដោយ។លោករដ្ឋមន្ត្រី បានសម្តែងក្តីសប្បាយរីករាយដោយឃើញថា អ្នកទាំងអស់គ្នាក្នុងការដ្ឋានសាងសង់មានសុខភាពល្អបរិបូរណ៍ គ្មានអ្នកប៉ះពាល់ជម្ងឺឆ្លងអ្វីឡើយ និងថែមទាំងកោតសរសើរដល់វិធានការគ្រប់គ្រងម្មត់ចត់ ច្បាស់លាស់ របស់ថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះដែរ លោក Mr.Zhou Wali តំណាងក្រសួងពាណិជ្ជកម្មចិន ដែលជាដឹកនាំក្រុមហ៊ុនផ្ទាល់បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តីផ្ទាល់ និងភាគីកម្ពុជាទាំងអស់ ដែលបានផ្តល់ភាពកក់ក្តៅ សំរួលការងារគ្រប់បែបយ៉ាង ហើយតែងលើកទឹកចិត្តផ្ទាល់ដល់ការដ្ឋាន សាងសង់ជាប្រចាំ។ ក្នុងឱកាសនោះ លោក Wali ក៏បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារសាងសង់ថា បច្ចុប្បន្នសំណង់រឹង និងបង្គំប៉េតុងទាំងអស់ត្រូវបានចប់សព្វគ្រប់ នៅសេសសល់តែការបំពាក់ឧបករណ៍ សម្ភារៈ តម្លើងដំបូល បំពាក់កៅអី លាភព៌ណជាដើម។
សំណង់ទាំងមូលសម្រេចបាន ៧០% ហើយ ក្នុងនោះភាគីចិនបានប្តេជ្ញាខិតខំប្រឹងប្រែងធ្វើឲចប់តាមកាលកំណត់នាបំណាច់ឆ្នាំ២០២០នេះ។
លោក Wali បានជំរាបបញ្ជាក់បន្ថែមដល់លោករដ្ឋមន្ត្រីថា ក្នុងសភាពការណ៍ ដ៏លំបាកនៃជំងី covid 19 នេះ ខាងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ណែនាំ និងផ្តល់ដំបូន្មាន ត្រួតពិនិត្យជាប្រចាំពិសេសលើការគ្រងកម្មករ ក្នុងការដ្ឋានដើម្បីចៀសឲ្យបានពីជំងឺឆ្លង covid 19 នេះគឺអ្នកគ្រប់គ្រងមិនស្វែងរកកម្មករថ្មីបន្ថែមទេ ដោយរក្សាកម្មករធ្វេីការចាស់ៗដដែលក្នុងដំណាក់កាលនេះ ដោយផ្តល់កន្លែងស្នាក់នៅហូបចុក និងហាមចេញចូលដាច់ខាត ។ ក្នុងករណីមានតម្រូវការចាំបាច់ ចំពោះកម្មករជំនាញ ឬថ្នាក់ដឹកនាំមកពីចិនត្រូវបានពិនិត្យនិងដាក់ឲនៅដោយឡែកនៅចិន១៤ថ្ងៃសិនទេីបអនុញ្ញាតឲចេញមកកម្ពុជា ហើយពេលមកដល់កម្ពុជា ហើយក៏ត្រូវដាក់ឲនៅដាច់ដោយឡែក១៤ថ្ងៃទៀត ទើបសម្រេចឲ្យចូលធ្វើការប្រឆាំងជំងី covid 19 ។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ បទពិសោធល្អៗក្នុងការគ្រប់គ្រងដឹកនាំរបស់សមភាគីចិន ក្នុងការដឹកនាំការដ្ឋានសំណង់ដ៏ធំនេះ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរាបជូនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាពិសេស សម្តេចតេជោនាយករដ្ឋមន្តី្រ និងក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ពាន់នានា ក្នុងការប្រយុទ្ទ្ទប្រឆាំងជំងី Covid 19 នេះហើយបានដែង នូវសេចក្តីសង្ឃឹមជឿជាក់ជាប្រាកដថា ដោយការខិតខំរួមគ្នា របស់ពិភពលោកទាំងមូល និង បទពិសោធន៏ល្អៗ និងមធ្យោបាយសំភារះដែលមិត្តចិនបានផ្តល់ឲ្យនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេស និមួយៗជំងី Covid 19 អាចនិងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ៕