(ភ្នំពេញ)៖ SmallWorld SmallBand ក្រុមតូច ដែលជាក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយ បានក្លាយជាទូតសុឆន្ទៈរបស់ធនាគារ ជីប ម៉ុង ជាផ្លូវការ។
ធនាគារ ជីប ម៉ុង ជ្រើសរើសក្រុមចម្រៀងនេះជាទូតសុឆន្ទៈរបស់ខ្លួន ដោយសារមើលឃើញពីសមត្ថភាពដ៏ខ្ពស់ ដែលចេះនិពន្ធ និងផលិតវីដេអូបទចម្រៀងដោយខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងទទួលបានការគាំទ្រពីសាធារណជនទូទាំងប្រទេស ដែលស្របគ្នានឹងគោលដៅរបស់ធនាគារ ជីប ម៉ុង។
SmallWorld SmallBand ក្រុមតូច និងធនាគារ ជីប ម៉ុង មានគោលដៅដូចគ្នា គឺចង់ក្លាយខ្លួនជាស្ថាប័នមួយ ដែលតំណាងអោយប្រទេសកម្ពុជា និងបម្រើសេវាកម្មដ៏ល្អឥតខ្ចោះជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងទទួលបានការគោរព និងការកោតសសើរបំផុត។
តំណាង SmallWorld SmallBand ក្រុមតូច បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានក្លាយខ្លួនជាទូតសុឆន្ទៈរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុក ដែលមានវ័យក្មេងជាងគេ ប៉ុន្តែបានខិតខំបោះជំហានយ៉ាងលឿនក្នុងការផ្តល់សេវាកម្មហិរញ្ញដ៏សម្បូរបែបជូនអតិថិជន ជាពិសេសសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល។
តំណាង SmallWorld SmallBand ក្រុមតូច បានអះអាងថា៖ «Bank! Bank! App របស់ធនាគារ ជីប ម៉ុង បានផ្តល់បទពិសោធន៍ដ៏ល្អបំផុតសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗប្រចាំថ្ងៃតាមរយៈទូរស័ព្ទដៃ»។
គួរបញ្ជាក់ថា ការបោះជំហានយ៉ាងលឿន និងប្រកបដោយទំនុកចិត្តរបស់ធនាគារ ជីប ម៉ុង គឺដោយសារធនាគារនេះបានអភិវឌ្ឍ និងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា ដើម្បីផ្តល់លទ្ធភាពសម្បូរបែប ងាយស្រួល សុវត្ថិភាពដល់អតិថិជន ក្នុងការប្រើប្រាស់ផលិតផល សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗក្នុងជីវភាពប្រចាំថ្ងៃ តាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈទូរស័ព្ទដៃ៕