(ភ្នំពេញ)៖ អ្នកស្រី លី សេរីរដ្ឋា តំណាងលោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន7NG និងសហការី បាននាំយកថវិកាឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន និងដើម្បីអបអរសាទខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះអគ្គនាយករងក្រុមហ៊ុន 7NG ដែលតែងតែរួមចំណែកក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
លើសពីនោះ អគ្គនាយករងក្រុមហ៊ុន 7NG ក៏តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក៏បានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន១ម៉ឺនដុល្លារផងដែរ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩៕