(ពោធិ៍សាត់)៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ សារុន ចាន់ធី បានបញ្ជាក់មុននេះថា នៅព្រឹកព្រលឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ មានរថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីស ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្តាលស្លាប់ និងរងរបួស ជាច្រើននាក់ ។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា នៅពេលនេះ កម្លាំងរបស់លោក បានចុះទៅជួយអន្តរាគមន៍ហើយ តែមិនទាន់ដឹងព័ត៌មានលំអិតនៅឡើយទេ ដោយសារនៅទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ៕