Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ ជនជាតិស្រីលង្កាជាច្រើននាក់ កំពុងចូលរួមជាមួយពួកឧទ្ទាម ISIS

07-01-2016 22:34

(ស្រីលង្កា)៖ ជនជាតិស្រីលង្កាយ៉ាងហោចណាស់ ៣៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដោយ ក្នុងនោះភាគច្រើន ចូលរួមជាមួយពួកឧទ្ទាម ISIS។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ហើយត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កា លោក Karunasena Hettiarahchi បានបញ្ជាក់ថា មានជនជាតិស្រីលង្កាជាច្រើននាក់ បានចាក ចេញពីក្រុមគ្រួសាររបស់ខ្លួន ក្នុងនោះរួមមានទាំងស្រ្តី និងកុមារផងដែរ។ លោកបន្តថា បើទោះបីជាអ្នកដំណើរទាំងនោះ បញ្ជាក់ថា ពួក គេធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមក្នុងកម្មវិធីព្យុហយាត្រាក្តី ប៉ុន្តែលោកជឿជាក់ថា ពួកគេមួយចំនួនធ្វើដំណើរទៅក្នុងគោល ដៅចូលរួមជាមួយពួកឧទ្ទាម ISIS។

សូមជម្រាបថា លោក Abhu Shuraih Sailani ជាជនជាតិស្រីលង្កាទីមួយ ដែលបានចូលរួមជាមួយពួកឧទ្ទាម ISIS ហើយបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារតាមដែនអាកាសក្នុងប្រទេសស៊ីរី កាលពីខែកក្កដា កន្លងទៅនេះ៕