(ព្រះវិហារ)៖ គណៈប្រតិភូខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមួយចំនួនធំ ទៅចែកជូនបងប្អូនកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែន ខេត្ដព្រះវិហារ មុនឱកាសបុណ្យចូលឆ្នាំថ្មី។
គណៈប្រតិភូទាំង៣ខណ្ឌ ខាងលើនេះ មានការដឹកនាំដោយ៖
* ទី១៖ ខណ្ឌដូនពេញដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ
* ទី២៖ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាជ្រោយចង្វារ
* ទី៣៖ លោក ជុំ បាយ័នវិបល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ។
លោក ចាប ឌីណានាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា អំណាយដែលចែកជូននោះ រួមមាន៖
*ទី១៖ អង្ករចំនួន ៦តោន
* ទី២៖ មីចំនួន៦០ កេសធំ
* ទី៣៖ ត្រីខចំនួន៤០កេសធំ
* ទី៤៖ អាល់កុលចំនួន១៥កាន (ចំណុះ ៣០លីត្រ)
* ទី៥៖ ម៉ាស់ចំនួន១២០ប្រអប់
* ទី៦៖ សាប៊ូលាងដៃចំនួន១៥០ធុង
* ទី៧៖ ធុងបាញ់សម្លាប់មេរោគចំនួន៥ធុង
* ទី៨៖ កំប៉ុងដាក់អាល់កុលចំណុះ៥០០មីលីលីត្រ ចំនួន៥០ដប
* ទី៩៖ កំប៉ុងដាក់អាល់កុលចំណុះ១០០មីលីលីត្រ ចំនួន២០០ដប
* ទី១០៖ ឧបត្ថម្ភ១,០០០,០០០រៀល ក្នុងមួយខណ្ឌ សរុបទាំង០៣ខណ្ឌ ចំនួន៣,០០០,០០០រៀល៕