សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ លោក អ៊ុក រ៉ាប៊ុន ដែលឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា
11-04-2020 09:46
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (មួយម៉ឺន ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕