(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើចរាចរដោយសេរីបានរវាងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ក្នុងន័យនេះ ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញទាំងអស់អាចធ្វើចរាចរ និងធ្វើដំណើរទៅមករវាងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាអាចធ្វើចរាចរ និងធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ នៃរាជធានីភ្នំពេញ និងក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រមទាំងពីភូមិ សង្កាត់ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយគ្មានការហាមឃាត់ ឬរឹតត្បិតនៃការធ្វើដំណើរឡើយ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖