(ក្រចេះ)៖ ក្មេងស្រីចំនួន២នាក់ ត្រូវសមត្ថកិច្ចរាយការណ៍ថា បានលង់ទឹកទន្លេស្លាប់ នៅចំណុចចុងខ្សាច់មាត់ទន្លេ ស្ថិតនៅភូមិទី១ សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ នៅពេលពួកគេទៅកម្សាន្តឆ្នេរខ្សាច់មាត់ទន្លេ នៅម៉ោង២៖០០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។
នរគបាលក្រុងក្រចេះ បានឲ្យដឹងថា ក្មេងស្រីដែលលង់ទឹកស្លាប់នោះ ទី១-ឈ្មោះ ចេន ទេសរក្សា និងម្នាក់ទៀតឈ្មោះ មូល លីណា ដែលរស់នៅអ្នករស់នៅក្នុងភូមជាមួយគ្នា។ អ្នកទាំងពីរមានវ័យជាង១០ឆ្នាំ ជាសិស្សរស់នៅសង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចប្បន្នសពក្មេងស្រីទាំងពីរ ត្រូវគ្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕