(ភ្នំពេញ)៖ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងសមាជិកក្រុមប្រឹក្សាខេត្តកណ្តាលចំនួន ២៦រូបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសរុបជាថវិកាចំនួន ១១៩.២៨០.០០០រៀល។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
ខាងក្រោមនេះជាបញ្ជីឈ្មោះ ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ដែលចូលរួមបរិច្ចាគថវិកា៖